រូបមន្តពិសេស 3 ចំនុចដើម្បីក្លាយជាអ្នកផលិតវីដេអូ - 3 Steps to be a Video Producer
- Sara Vorn
- Mar 17, 2021
- 1 min read
Updated: Mar 24, 2021

ដោយសារតែបច្ចុប្បន្នគឺជាសម័យឌីជីថល ហេតុនេះវិស័យផលិតវីដេអូផ្សព្វផ្សាយតាមរយៈអនឡាញបានរីកដុះដាលយ៉ាងច្រើនគួរឲ្យកត់សំគាល់។ មានមនុស្សជាច្រើនបានប្រឡូកចូលក្នុងវិស័យនេះ គឺដើម្បីរកចំនូលពីការផ្សព្វផ្សាយតាមរយៈអនឡាញ ជាពិសេសVloger ដែលក្នុងនោះក៏មានការផលិតជាវីដេអូខ្លីវែង វីដេអូឯកសារ ឬវីដេអូផ្សព្វផ្សាយសំរាប់ស្ថាប័នមួយចំនួន ។ បទពិសោធន៍ក្នុងការផលិតវីដេអូនេះ បងប្អូនខ្លះក៏មានច្រើន ខ្លះមានតិច ខ្លះទៀតក៏ស្ទើរតែគ្មាន ប៉ុន្តែអ្នកទាំងអស់គ្នានៅតែអាចធ្វើបាន គ្រាន់តែគុណភាពដែលទទួលបានគឺផ្សេងៗពីគ្នា។ ទាំងនេះគឺអាចកើតឡើងបានដោយអាស្រ័យទៅលើចំណេះដឹង ទេពកោសល្យ បទពិសោធន៍ បូករួមជាមួយចិត្តស្រលាញ់ តស៊ូ អត់ធ្មត់ និង ជំនាញទំនាក់ទំនងដែលមិនអាចខ្វះបាន។
ការផលិតវីដេអូគឺមានន័យថា ការបំលែងពីអត្ថបទ ការសរសេរ ការនិពន្ធ គំនិតយោបល់ ឬ ការស្រមើស្រម៉ៃ ឲ្យក្លាយចេញជារូបរាងនៃរូបភាពដែលមានចលនាឬកាយវិការដែលអាចមើលឃើញ សំលេងដែលអាចស្តាប់លឺ និង យល់ច្បាស់អំពីអត្ថន័យ ។
ការផលិតវីដេអូដ៏ល្អឥតខ្ចោះមួយគឺវាមិនមែនជាការងាយស្រួលនោះទេ ប្រសិនបើយើងមិនបានសិក្សាស្វែងយល់អំពី ៣ ចំនុចដ៏សំខាន់បំផុតក្នុងការផលិត។ បើយើងមិនបានដឹងអំពី ៣ ចំនុចសំខាន់នេះទេ នោះអ្វីដែលអ្នកទទួលបានគឺវីដេអូដែលគ្មានគុណភាព ខ្ជះខ្ជាយថវិកា និង ខាតបង់ពេលវេលា។
ថ្ងៃនេះខ្ញុំសូមចូលរួមចែករំលែកនូវ ៣ ចំនុចដើម្បីក្លាយជាអ្នកផលិតវីដេអូដែលទទួលបានទាំងគុណភាព ចំនេញទាំងពេលវេលា និង ថវិកា
ចំនុចទី1 ការរៀបចំគំរោងមុនពេលផលិត (Pre-Production)
ចំនុចទី2 កំឡុងពេលផលិត (Production)
ចំនុចទី3 ការកាត់ត ឬ រចនាវីដេអូ (Post-Production)
ចំនុចទី1 ការរៀបចំគំរោងមុនពេលផលិត (Pre-Production)
I. ការធ្វើ Pre-Production និង ការគ្រប់គ្រងចំណាយ
ជួបពិភាក្សា សិក្សា និង កត់ចំណាំអំពីគោលបំណងធំៗដែល Client ចង់បាន
កត់ចំណាំនូវរាល់តម្រូវការចាប់តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់
សិក្សាអំពីថវិកាដែលត្រូវចំណាយទាំងស្រុង និង ធ្វើបញ្ជីចំណាយទៅឲ្យ Client
បន្ទាប់ពីClient យល់ព្រមព្រៀងជាមួយតម្លៃ យើងត្រូវធ្វើការចុះហត្ថលេខាលើកុងត្រា និង ទទួល ថវិកា៥០ភាគរយមុនធ្វើការផលិត
II. រៀបចំគំរោងការផលិត ការសសេរសាច់រឿង និង ការគូសរូបភាពពណ៌នាអំពីសាច់រឿង
រៀបចំបង្កើត ឬ សរសេរឆ្អឹងរឿង យ៉ាងហោចណាស់ឲ្យបានចំនួន១០
បង្ហាញឆ្អឹងរឿងទៅកាន់Client (បង្ហាញចំនួន២ទៅកាន់Client ប្រសិនបើClientមិនពេញចិត្តឆ្អឹងរឿងទាំង២យើងនឹងមានឆ្អឹងរឿងទី៣ដើម្បីបង្ហាញគាត់)
បង្កើត និង បំបែកសាច់រឿងឲ្យបានត្រឹមត្រូវ និង ល្អបំផុត
គូសរូបភាពពណ៌នាអំពីសាច់រឿង បង្ហាញទៅ Client និងក្រុមការងារ ដើម្បីឲ្យងាយស្រួលយល់
ធ្វើការជួលក្រុមការងារដែលពាក់ព័ន្ធនឹងការផលិត
កំណត់កាលវិភាគផលិត
III. ការចុះទៅសិក្សាអំពីទីតាំង
កុំប៉ាន់ស្មានអំពីទីតាំង ប្រសិនបើមិនដឹងព័ត៍មានណាមួយត្រូវស៊ើបសួរអ្នកនៅក្បែរនោះ
ធ្វើការសិក្សាអំពីទីតាំងឲ្យបានច្បាស់លាស់ដូចជា បរិយាកាស សំលេងរំខាន ប្រព័ន្ធភ្លើងឬទឹក បន្ទប់ទឹកសំរាប់ក្រុមការងារ កន្លែងសម្រាក សន្តិសុខសុវត្ថិភាព បណ្ណអនុញ្ញាតចុះថត បង្ហោះដ្រូន ជាពិសេសត្រូវផ្តិតយកនូវរូបភាពគ្រប់ទីតាំងដែលបានចុះទៅ
IV. ក្រុមការងារផលិត
ចំនួនក្រុមការងារដែលត្រូវការ
តើអ្នកគួរតែស្វែងរកក្រុមការងារតាមវិធីណា (អាចតាមបណ្តាញសង្គម អ្នកស្គាល់គ្នា ឬ តាមក្រុមហ៊ុនណាមួយ)
ត្រូវប្រាកដថាក្រុមការងារបានត្រៀមសំលៀកបំពាក់ និង សំភារៈប្រើប្រាស់សំរាប់ខ្លួនឯងឲ្យបានគ្រប់គ្រាន់
វិធីសាស្រ្តទំនាក់ទំនងជាមួយក្រុមការងារកំឡុងពេលផលិត
មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ត្រូវតែធ្វើការពិភាក្សាជាមួយក្រុមការងារជាមុនសិន
V. រើសតួសម្តែង
ត្រូវមានក្រុមការងារម្នាក់ដែលមានបទពិសោធន៍ក្នុងការរើសតួសម្តែង (Casting Director)
ធ្វើការសហការជាមួយភ្នាក់ងារគ្រប់គ្រងតួសម្តែងណាមួយដើម្បីធ្វើការជ្រើសរើសតួដោយខ្លួនឯង
ឲ្យពួកគេបង្ហាញព័ត៍មានអំពីខ្លួនឯង
សួរពួកគេអំពីភាពយន្ត ម្ហូបអាហារ និង កីឡាដែលគេចូលចិត្ត
ឲ្យសាច់រឿងភ្លាមៗទៅពួកគេដើម្បីសម្តែងដោយមិនប្រាប់មុន ដើម្បីចង់ដឹងពីការចងចាំរបស់ពួកគេ
VI. កាលវិភាគសំរាប់ការផលិត
ចំណាយពេល១ ឬ ២ម៉ោងជាមួយ Client ដើម្បីធ្វើការទៅលើសាច់រឿង
បញ្ជាក់ជាមួយClientថាតើពួកគេត្រូវការទាំងសាច់រឿង និង storyboard
មិនមែនគ្រប់ការងារសុទ្ធសឹងតែត្រូវការ Script and Storyboard ពេលខ្លះយើងគ្រាន់តែកត់ចំណាំចំនុចសំខាន់ក៏បាន
ធ្វើការបំបែកកាលវិភាគផលិតឲ្យបានត្រឹមត្រូវ
VII. កាលវិភាគសំរាប់ការកាត់ត ឬ រចនាវីដេអូ
ត្រៀម Hard Disk សំរាប់ស្តុកទិន្នន័យវីដេអូនៅពេលថត
កំនត់ពេលវេលាឲ្យបានជាក់លាក់ ប្រសិនបើមានការររចនាប្លង់3D ឬ ធ្វើAnimationផ្សេងៗ
ស្វែងរកបទភ្លេង និង អ្នកបញ្ចូលសំលេង
គោលបំណងនៃការប្រើប្រាស់វីដេអូ(សំរាប់រោងកុន ទូរទស្សន៍ ឬលើបណ្តាញសង្គម)
រៀបចំលក្ខខណ្ឌសំរាប់ Client ក្នុងការកែប្រែកំឡុងពេលកាត់ត
ចំនុចទី2 កំឡុងពេលផលិត (Production)
I. ការងាររបស់អ្នកគ្រប់គ្រងក្នុងពេលធ្វើការផលិត
ធ្វើការសម្រេចចិត្តទៅលើការងារទូទៅក្នុងពេលផលិតឲ្យសមស្របទៅនឹងការចំណាយដែលបានគ្រោងទុក
គ្រប់គ្រងទៅលើការផលិតទាំងមូល
អ្នកត្រូវតែជាអ្នកសម្រេចចិត្តចុងក្រោយ
គ្រប់គ្រងក្រុមការងារឲ្យបានល្អ
ត្រួតពិនិត្យទៅលើសកម្មភាពពេលវេលា ការទទួលខុសត្រូវរបស់ក្រុមការងារ
មានដំណោះស្រាយរាល់ពេលមានបញ្ហា
II. អំពីទីតាំង
តើទីតាំងរបស់យើងមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការថែទាំឧបករណ៍ឬនៅ?
តើទីតាំងនៅជាអគារជួល ទីសាធារណៈ ឬ ស្ទូឌីយ៉ូ
យើងត្រូវថែរក្សាទីតាំងថត ឲ្យដូចជារបស់យើង
III. សកម្មភាពដែលចាំបាច់ធ្វើ
បង្ហាញអំពីការទទួលខុសត្រូវរបស់ក្រុមការងារនិមួយៗ
បង្ហាញអំពីទីតាំងនិងស្ថានភាពដែលត្រូវចុះថតក្នុងថ្ងៃនិមួយៗ ដើម្បីឲ្យក្រុមការងារបានត្រៀមខ្លួន
កំនត់និងបញ្ចាក់ម៉ោងពេលវេលាជួបជុំឲ្យបានច្បាសលាស់
ខលទាក់ទងក្រុមការងាររនិមួយៗឲ្យបានមុនម៉ោង
ត្រូវប្រាកដថាក្រុមការងារនិមួយៗបានយល់ច្បាស់អំពីការងារទទួលខុសត្រូវរបស់ខ្លួន
កុំស្តីបន្ទោសក្រុមការងារពេលពួកគាត់ធ្វើខុសអ្វីមួយ ទុកការងារនេះឲ្យអ្នកដឹកនាំជាអ្នកពន្យល់ណែនាំ
រៀបចំ Monitor សំរាប់ Client មើល
IV. ត្រៀមប្រាក់កម្រៃសម្រាប់ក្រុមការងារ
ធ្វើយ៉ាងណារក្សាកិត្តិយសជាមួយក្រុមការងារ ជៀសវាងការជំពាក់លុយសម្ព័ន្ធភាពក្រុមការងារ
ត្រូវប្រាកដថាយើងមានលុយគ្រប់ចំនួនដើម្បីឲ្យក្រុមការងារមុនពេលចាប់ផ្តើម
ការទូរទាត់ថវិកាពី Client ត្រូវបែងចែកជាបីដំណាក់កាល
ទូរទាត់ថវិកាមុនចាប់ផ្តើមការងារ
ទូរទាត់ថវិកានៅពេលមានការបន្ថែមទៅលើចំនុចណាមួយក្នុងពេលធ្វើការងារ
ទូរទាត់ថវិកាមុនពេលប្រគល់វីដេអូសម្រេច
ត្រូវតែទូទាត់ថវិកាលុយពី Client ឲ្យបានមុនពេលផលិត និង គ្រប់គ្រាន់ត្រៀមសំរាប់ក្រុមការងារ។ ប្រសិនបើមិនបានការទូទាត់លុយមុននោះទេ នោះមិនអាចធ្វើការផលិតបានជាដាច់ខាត
ចំនុចទី3 ការកាត់ត ឬ រចនាវីដេអូ (Post-Production)
I. ធ្វើការផ្តល់ព័ត៍មាន និង ពិភាក្សាជាមួយក្រុមកាត់ត
ត្រូវប្រាកដថាក្រុមកាត់តបានយល់ច្បាស់ឯកសារ ឬ ទិន្នន័យដែលយើងបានប្រគល់ជូន
ធ្វើការពន្យល់ណែនាំអំពីឯកសារ ឬ ទិន្នន័យ និង ឆ្លើយតបនូវរាល់សំនួររបស់ក្រុមកាត់តឲ្យបានត្រឹមត្រូវ រហ័ស និង ច្បាស់លាស់
ផ្តល់នូវរាល់ឯកសារពាក់ព័ន្ធ និង ចាំបាច់ដែលមាន
បង្ហាញឲ្យក្រុមកាត់តយល់ថាបទភ្លេងប្រភេទអ្វីដែលសាកសមនឹងប្រើក្នុងការកាត់តវីដេអូ
ត្រូវប្រាកដថាក្រុមកាត់តបានយល់ច្បាស់អំពីគោលបំណងនៃការកាត់តវីដេអូ
ស្តាប់យោបល់របស់ក្រុមការងារកាត់ត
ប្រសិនបើយល់មិនអំពីការងាររបស់ក្រុមកាត់ត ស្នើរសូមឲ្យគេពន្យល់
មិនគួរបង្ហាញ Client នូវវីដេអូក្នុងដំណាក់កាលទី១ ( Rough Cut )
II. ដំណាក់កាលកែតម្រូវ
ការកាត់តគឺចែកចេញជាបីដំណាក់កាល
Rough Cut គឺដំណាក់កាលកាត់តប្លង់នីមួយៗឲ្យបានត្រឹមត្រូវទៅតាមសាច់រឿង
Final Rough Cut គឺដំណាក់កាលរចនាGraphic និង animation និងបញ្ចូលនូវរាល់ Element ផ្សេងៗ
Picture Locked គឺដំណាក់កាលកែពណ៌ និង បញ្ចូលសំលេង
VI. យកចិត្តទុកដាក់ចំពោះភ្ញៀវ
ណែនាំឲ្យក្រុមការងារកាត់តគោរព និង គួរសមទៅកាន់ភ្ញៀវ។ ពួកគេមិនអាចធ្វើការទាក់ទងផ្ទាល់ជាមួយភ្ញៀវនោះឡើយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ពេលវេលាកំណត់
ក្រុមកាត់តត្រូវតែជួយដាស់រំលឹកភ្ញៀវឲ្យធ្វើការជជែកពិភាក្សាជាមួយអ្នកផលិតជាមុនសិន
ក្រុមការងារកាត់តត្រូវតែរាយការណ៍នូវរាល់សំនួរ និង មតិយោបល់របស់ភ្ញៀវទៅកាន់អ្នក
ដាក់Watermarkជាប់ជាមួយវីដេអូ
ពេលខ្លះអ្នកគួរតែធ្វើការកែតម្រូវតាមការស្នើសុំរបស់ភ្ញៀវ បើភ្ញៀវពេញចិត្ត ឬសប្បាយ ថ្ងៃក្រោយពួកគេនឹងមានការងារជាមួយអ្នកជាបន្តបន្ទាប់ទៀត
អ្នកមិនអាចអនុញ្ញាតឲ្យភ្ញៀវធ្វើការកែតម្រូវច្រើនលើកច្រើនសារគ្មានការកំណត់នោះទេ
អ្នកគួរតែផ្តល់ជូនភ្ញៀវនូវចំនួនច្បាស់លាស់នៃការកែតម្រូវ
ប្រសិនបើពួកគេធ្វើការកែតម្រូវលើសពីចំនួនកំណត់ នោះអ្នកត្រូវតែគិតលុយបន្ថែមពីពួកគេ
III. វិធីធ្វើកែតម្រូវឲ្យមិនឲ្យអ្នកកាត់តវង្វេងវង្វាន់
ពួកគេជាមនុស្សមិនមែនជាម៉ាស៊ីន
យកចិត្តទុកដាក់ពេលត្រួតពិនិត្យមើលវីដេអូ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ
ពេលចង់កែតម្រូវត្រង់ចំនុចណាមួយអ្នកត្រូវតែកត់បង្ហាញនូវលេខវិនាទីនោះឲ្យបានច្បាស់លាស់នៅលើឯកសារ(ឧទាហរណ៍៖ ត្រង់ចំនុច នាទីទី២ វិនាទីទី១)
បញ្ចាក់ឲ្យបានច្បាស់ពីចំនុចដែលត្រូវកែ ថាមូលហេតុអ្វី?
ពិនិត្យមើលគ្រប់វីដេអូដែលបានថតរួច
កុំឲ្យក្រុមកាត់តចំណាយកាត់ ប្រសិនបើអ្នកគង់តែប្តូរប្លង់ដដែល
ឲ្យពួកគេធ្វើកាត់តដោយប្រើប្រាស់ជំនាញ និង ទេពកោសល្យរបស់គេឲ្យអស់ពីសមត្ថភាព កុំរំខានពួកគេ ឬ បង្អាក់ពួកគេ
សូមចុច Subscribe Channel ដើម្បីទទួលបានចំណេះដឹង និង ការកំសាន្តថ្មីៗ
Link: https://www.youtube.com/channel/UCOpPFrkDNMkPGPy_mttoIow
សូមអរគុណ !
Comments